ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
ហាបាគុក 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ អាល់គីតាប ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។ |
ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
ដល់ចូលឆ្នាំថ្មី នោះព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហាររបស់ព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។
ហើយព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ចាប់ដាក់ច្រវាក់ នាំទៅស្រុកបាប៊ីឡូន។
ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬ? ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ? ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬ?
ពួកអ្នកដែលឃើញអ្នក គេនឹងសម្លឹងមើលចំអ្នក ហើយពិចារណាអ្នកដោយពាក្យថា៖ តើមនុស្សនេះឬ ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើក
តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្ដីភិតភ័យ មិនមែនជាសេចក្ដីសុខទេ។
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
ចំពោះដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ពួកស្តេចសាសន៍យូដា ដែលត្រូវរំលំ ដើម្បីការពារទាស់នឹងសត្រូវឡើងមកឡោមព័ទ្ធ ហើយទាស់នឹងដាវ ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖
យើងនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើអ្នក ហើយនឹងផ្លុំលើអ្នកដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ។
គេនឹងសម្លាប់កូនស្រីអ្នកទាំងប៉ុន្មាន ដោយដាវនៅឯចម្ការ គេនឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងអ្នក។
នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច ព្រមទាំងអស់អ្នកដែលតែងខ្លួន ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។