ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
សុភាសិត 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ព្រះគម្ពីរខ្មែរសាកល ចូរជឿទុកចិត្តលើព្រះយេហូវ៉ាអស់ពីចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ អាល់គីតាប កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើអុលឡោះតាអាឡាទាំងស្រុង។ |
ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
ទោះបើព្រះអង្គសម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ព្រះអង្គដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិត នៃផ្លូវខ្ញុំនៅចំពោះព្រះអង្គ។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
យើងបានសម្ដែងឲ្យឯងដឹងសេចក្ដីនោះ នៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា។
កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។
អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ជួនកាលពពកស្ថិតនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏នៅតែក្នុងជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយពេលគេចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ។
ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
ដើម្បីឲ្យយើងខ្ញុំ ដែលបានសង្ឃឹមដល់ព្រះគ្រីស្ទមុនគេ បានសរសើរដល់សិរីល្អរបស់ព្រះអង្គ។