បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
សាស្តា 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានធ្វើឲ្យកិច្ចការរបស់ខ្ញុំកាន់តែរីកធំ គឺបានសាងសង់ដំណាក់នានាសម្រាប់ខ្លួនខ្ញុំ ហើយបានធ្វើចម្ការទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំ; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួនឯង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ អាល់គីតាប ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួនឯង |
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
នៅគ្រាដែលអាប់សាឡុមគង់ព្រះជន្មនៅឡើយ ទ្រង់ធ្វើបង្គោលថ្មមួយ ទុកនៅច្រកភ្នំនៃហ្លួងសម្រាប់ជាទីរំឭក ដោយនឹកថា៖ «យើងគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះយើងទេ»។ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡុម» ដរាបដល់សព្វថ្ងៃនេះ។
«ទ្រង់ និងទូលបង្គំមានសេចក្ដីសញ្ញានឹងគ្នាមកហើយ ព្រមទាំងបិតាទូលបង្គំ និងបិតារបស់ទ្រង់ផង។ ទូលបង្គំសូមផ្ញើតង្វាយ ជាប្រាក់ មាស មកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយចេញពីទូលបង្គំ»។
ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ
ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅចម្ការ។
ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម
ព្រះបាទសាឡូម៉ូនបាននាំបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកដំណាក់ដែលទ្រង់បានសង់សម្រាប់ព្រះនាង ដ្បិតទ្រង់នឹកថា «មហេសីរបស់យើងមិនត្រូវនៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលឡើយ ព្រោះទីកន្លែងដែលដាក់ហឹបនៃព្រះយេហូវ៉ានោះ ជាកន្លែងបរិសុទ្ធ»។
គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ច ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់ ក៏ដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនទៀតផង។
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា កញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ ស្រុកអេន-កេឌី។
យើងនឹងឡើងទៅឯចម្ការ ទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើល បើទំពាំងបាយជូរ បានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់ សេចក្ដីស្រឡាញ់ថ្វាយទ្រង់
ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ គឺជាបទចម្រៀង ច្រៀងពីស្ងួនសម្លាញ់ខ្ញុំ អំពីចម្ការទំពាំងបាយជូររបស់ទ្រង់ថា ស្ងួនសម្លាញ់ខ្ញុំមានចម្ការទំពាំងបាយជូរ នៅលើភ្នំ ដែលមានជីជាតិ។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»