Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះបាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ដំណាក់​ដែល​ទ្រង់​បាន​សង់​សម្រាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា «មហេសី​របស់​យើង​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ឡើយ ព្រោះ​ទី​កន្លែង​ដែល​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ជា​កន្លែង​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្ដេច​បាន​សង់​ថ្វាយ​ព្រះ‌នាង ដ្បិត​ស្ដេច​មាន​ព្រះ‌តម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់​ជា​កន្លែង​ដ៏វិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​មក សាឡូម៉ូន​ទ្រង់​នាំ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ឯ​ដំណាក់​ដែល​ទ្រង់​បាន​សង់​សំរាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា ប្រពន្ធ​របស់​អញ​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​នៃ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​ទេ ពី​ព្រោះ​ទី​កន្លែង​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា បាន​ចូល​មកទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​នាំ​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ចាក​ចេញ​ពី​បុរី​ស្តេច​ទត មក​នៅ​ក្នុង​ដំណាក់​ដែល​គាត់​បាន​សង់​ជូន​នាង ដ្បិត​ស្តេច​មាន​គំនិត​ថា៖ «ប្រពន្ធ​របស់​យើង​ពុំ​អាច​នៅ​ក្នុង​ដំណាក់​របស់​ទត ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់អុលឡោះ‌តាអាឡា​ជា​កន្លែង​ដ៏‌វិសុទ្ធ»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ចប់​សព្វ​គ្រប់។


ដំណាក់​ដែល​ទ្រង់​គង់​នៅ ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី​ធ្លា​មួយ​ទៀត ក៏​នៅ​ខាង​អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​មួយ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សម្រាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។


ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។


ពួក​មេ‌ទ័ព​ធំ​របស់​ព្រះបាទ​សាឡូម៉ូន ទាំង​អស់​មាន​ពីរ​រយ​ហាសិប​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។


យើង​នឹង​មក​ជួប​ជា‌មួយ​កូន​ចៅ​អ៊ី‌ស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​របស់​យើង។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ»។


«កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ


យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ​ដោយ​ផ្ទាល់ កាល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ ជា​មួយ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម