សាស្តា 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។ ព្រះគម្ពីរខ្មែរសាកល រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ អាល់គីតាប ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ |
«ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅ ពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
យើងបានរកនឹកក្នុងចិត្ត ពីរបៀបយ៉ាងណាដែលធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញា ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិត។
ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
រួចខ្ញុំយល់ឃើញថា អស់ទាំងការនឿយហត់ និងភាពប៉ិនប្រសប់ក្នុងកិច្ចការ គឺមកពីមនុស្សមានចិត្តច្រណែននឹងគ្នាប៉ុណ្ណោះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
បើមានតែមួយក្តាប់ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមានពីរក្តាប់ និងការខំប្រឹងដោយនឿយហត់ ដូចជាដេញចាប់ខ្យល់ ។
ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។
កាលខ្ញុំបានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ហើយពិចារណាពីកិច្ចការទាំងប៉ុន្មានដែលកើតមាននៅផែនដី ឃើញថាមានមនុស្សដែលមិនចេះដេកលក់ ទោះយប់ឬថ្ងៃក្ដី
នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។