គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេនាំសេចក្ដីអន្តរាយដល់ខ្ញុំ ឥតត្រូវការអ្នកណាជួយគេឡើយ។
សាការី 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។ ព្រះគម្ពីរខ្មែរសាកល យើងក៏ខឹងដោយកំហឹងដ៏ខ្លាំងនឹងបណ្ដាប្រជាជាតិឥតកង្វល់ដែរ ដ្បិតយើងបានខឹងតែបន្តិច ប៉ុន្តែពួកគេបានបង្កើនមហន្តរាយវិញ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង អាល់គីតាប តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។ |
គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេនាំសេចក្ដីអន្តរាយដល់ខ្ញុំ ឥតត្រូវការអ្នកណាជួយគេឡើយ។
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់អ្នក យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ។
យើងនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកអ្នក តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
«កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯយើងហើយ ឥឡូវនេះ យើងនឹងបានពោរពេញឡើង ដោយវាខូចបង់
វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក!
ព្រះអង្គបានយាងកាត់ស្រុកដោយសេចក្ដីគ្នាន់ក្នាញ់ ក៏កិនបញ្ជាន់អស់ទាំងសាសន៍ដោយសេចក្ដីក្រោធ។
ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។
ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ
ពេលនោះ ទេវតាស្រែកមកខ្ញុំថា៖ «មើល៍! សេះដែលចេញទៅស្រុកនៅទិសខាងជើង បានរម្ងាប់ចិត្តយើងចំពោះស្រុកខាងជើងនោះហើយ»។