ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​លេវី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អ៊ីសាខារ មាន ១២ ០០០ នាក់​;

សូមមើលជំពូក

Khmer Christian Bible

ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់

សូមមើលជំពូក

អាល់គីតាប

មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក



វិវរណៈ 7:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «លើក​នេះ ប្តី​ខ្ញុំ​នឹង​ជាប់​ចិត្ត​ជា‌មួយ ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឲ្យ​គាត់»។ ដូច្នេះ គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា "លេវី"។


នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


លោក​នឹង​ចង​លា​របស់​លោក ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​កូន​លា​របស់​លោក​ភ្ជាប់​នឹង​ដើម យ៉ាង​ល្អ​បំផុត លោក​នឹង​បោក​អាវ​របស់​លោក ក្នុង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​អាវ​វែង​ក្នុង​ស្រា​ក្រហម​ដូច​ឈាម។


ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា ដាវ​របស់​គេ​ជា​សស្ត្រា‌វុធ​ដ៏​ឃោរ‌ឃៅ។


ឈ្មោះ​របស់​ពួក​កូន​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​គេ គឺ​គើសុន កេហាត់ និង​ម្រ៉ារី ហើយ​លេវី​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។


កូន​ចៅ​របស់​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ដែល​បាន​រាប់ តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


បុរស​សាសន៍​អ៊ីស្រា‌អែល​ដែល​ត្រូវ​ស្លាប់​ជា‌មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​សាលូវ ជា​មេ​លើ​វង្សា‌នុវង្ស​មួយ​របស់​ឪពុក ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ស៊ីម្មាន​មាន​ចំនួន ២២ ២០០ នាក់។


ឆ្នោត​ទី​ពីរ​ត្រូវ​ចំ​លើ​ស៊ីម្មាន គឺ​សម្រាប់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ មត៌ក​របស់​គេ​ស្ថិត​នៅកណ្ដាល​មត៌ក​របស់​ពួក​កូន​ចៅ​យូដា។


ឆ្នោត​ទី​បួន​ត្រូវ​ចំ​លើ​ពួក​អ៊ីសា‌ខារ គឺសម្រាប់​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។


ពី​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់


ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​យ៉ូសែប មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។


ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា «សូម​ឡើង​ទៅ​ជាមួយ​យើង​ខ្ញុំ ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​យើង​ខ្ញុំ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ។