Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 25:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បុរស​សាសន៍​អ៊ីស្រា‌អែល​ដែល​ត្រូវ​ស្លាប់​ជា‌មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​សាលូវ ជា​មេ​លើ​វង្សា‌នុវង្ស​មួយ​របស់​ឪពុក ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បុរស​អ៊ីស្រា‌អែល ដែល​លោក​ភីនេ‌ហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រីឯ​មនុស្ស​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ គឺ​ឈ្មោះ​ស៊ីមរី ជា​កូន​សាលូវ ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ឪពុក​១​ក្នុង​ពូជ​អំបូរ​ស៊ីម្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បុរស​អ៊ីស្រ‌អែល ដែល​លោក​ភីនេហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 25:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។


គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា‌មួយ​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន​ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​មួយ​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង។


ពួក​ចៅ‌ហ្វាយ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មាន​ដូច​ជា ក្នុង​ពួក​រូបេន មាន​អេលា‌ស៊ើរ កូន​ស៊ីកគ្រី ជា​ចៅ‌ហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផា‌ធា កូន​ម្អាកា។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សម្រេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លម្អៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង»។


អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន ៥៩ ៣០០ នាក់។


គឺ​សម្រាប់​គាត់ និង​ពូជ​របស់​គាត់ ជា​សេចក្ដី‌សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ​រហូត​ត​ទៅ ព្រោះ​គាត់​បាន​ឈឺ‌ឆ្អាល​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ពី​បាប»។


ស្ត្រី​សាសន៍​ម៉ាឌាន​ដែល​ត្រូវ​ស្លាប់​នោះ ឈ្មោះ​កូសប៊ី ជា​កូន​របស់​ស៊ើរ ដែល​ជា​មេ​លើ​វង្ស​មួយ​របស់​ឪពុក​ក្នុង​សាសន៍​ម៉ាឌាន។


អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ស៊ីម្មាន​មាន​ចំនួន ២២ ២០០ នាក់។


ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម