Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 7:7 - អាល់គីតាប

7 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​លេវី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អ៊ីសាខារ មាន ១២ ០០០ នាក់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់

សូមមើលជំពូក ចម្លង




វិវរណៈ 7:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។


គាត់​ពោល​ថា៖ «អុលឡោះ​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។


កូន​ប្រុស​របស់​លេអា មាន​រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់‌យូឡូន។


ស្តេច​ចង​លា​របស់​ស្តេច​ជាប់​នឹង ដើម​ទំពំាង​បាយ​ជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ស្តេច​លាង​ដៃ​របស់​ស្តេច ក្នុង​ទឹក​ទំពំាង​បាយ​ជូរ ហើយ​សំលៀក​បំពាក់​គាត់ ក្នុង​ទឹក​ទំពំាង​បាយ​ជូរ។


ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ


រីឯ​កូន​ចៅ​របស់​លោក​លេវី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​តទៅ: កូន​របស់​លោក​លេវី​មាន គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ​ពីរ​ឆ្នាំ។


កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន


បុរស​អ៊ីស្រ‌អែល ដែល​លោក​ភីនេហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​ទាំង​អស់ ២២២០០ នាក់។


ឆ្នោត​លើក​ទី​ពីរ ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្តាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។


ឆ្នោត​លើក​ទី​បួន ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។


មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ


មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់​យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូសុះ និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សំគាល់។


កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង‌ប្អូន​រួម​ជា​មួយ​បង‌ប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម្មាន​ក៏​រួប‌រួម​នឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម