Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា «សូម​ឡើង​ទៅ​ជាមួយ​យើង​ខ្ញុំ ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​យើង​ខ្ញុំ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បងប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បងប្អូន រួម​ជា​មួយ​បងប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម្មាន​ក៏​រួប‌រួម​នឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា សូម​ឡើង​ទៅ​ឯ​ស្រុក​ជា​ចំណែក​ខ្ញុំ ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន នោះ​យើង​នឹង​ទៅ​ឯ​ស្រុក​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​នឹង​បង​ប្អូន​ដែរ ដូច្នេះ​ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង‌ប្អូន​រួម​ជា​មួយ​បង‌ប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម្មាន​ក៏​រួប‌រួម​នឹង

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឮ ថា​ប្តី​ខ្ញុំ​ស្អប់​ខ្ញុំ ព្រះ‌អង្គក៏​ប្រទាន​កូន​នេះ​មក​ខ្ញុំ​ទៀត»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ស៊ីម្មាន"។


លោក​ប្រាប់​ថា៖ «ប្រសិន‌បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​ខ្ញុំ ចូរ​ឯង​មក​ជួយ​ខ្ញុំផង តែ​បើ​ពួក​កូន​ចៅ​អាំម៉ូន​ខ្លាំង​ជាង​ឯង នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​ឯង​វិញ។


ឆ្នោត​ទី​ពីរ​ត្រូវ​ចំ​លើ​ស៊ីម្មាន គឺ​សម្រាប់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ មត៌ក​របស់​គេ​ស្ថិត​នៅកណ្ដាល​មត៌ក​របស់​ពួក​កូន​ចៅ​យូដា។


ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់


ពួក​យូដា​ចេញ​ទៅ​ជា​មួយ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន ហើយ​គេ​នាំ​គ្នា​វាយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ក៏​ហៅ​ទី​ក្រុង​នោះ​ថា ហោម៉ា ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ មើល៍ យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ហើយ»។


បន្ទាប់​មក ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ ហើយ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​មួយ​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម