Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 7:7 - ព្រះគម្ពីរខ្មែរសាកល

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​លេវី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អ៊ីសាខារ មាន ១២ ០០០ នាក់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​លេវី​ មាន​មួយម៉ឺន​ពីរពាន់​នាក់​ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​ មាន​មួយម៉ឺន​ពីរពាន់​នាក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

សូមមើលជំពូក ចម្លង




វិវរណៈ 7:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “ម្ដងនេះ ប្ដី​របស់ខ្ញុំ​នឹង​ជាប់ចិត្ត​នឹង​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​បី​នាក់​ឲ្យ​គាត់”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា លេវី​។


លេអា​និយាយថា​៖ “ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​បាវបម្រើស្រី​របស់ខ្ញុំ​ដល់​ប្ដី​ខ្ញុំ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសាខារ​។


កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។


វា​នឹង​ចង​កូនលាឈ្មោល​របស់វា​នឹង​ដើមទំពាំងបាយជូរ ក៏​នឹង​ចង​កូន​លាញី​របស់វា​នឹង​ដើមទំពាំងបាយជូរល្អបំផុត​; វា​នឹង​បោក​សម្លៀកបំពាក់​របស់ខ្លួន​ក្នុង​ស្រាទំពាំងបាយជូរ ក៏​នឹង​បោក​អាវវែង​របស់ខ្លួន​ក្នុង​ទឹកទំពាំងបាយជូរ​។


ស៊ីម្មាន និង​លេវី​ជា​បងប្អូន​; ដាវ​របស់ពួកគេ​ជា​អាវុធ​នៃ​អំពើហិង្សា​។


ពី​កុលសម្ព័ន្ធ​អេស៊ើរ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ណែបថាលី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ម៉ាណាសេ មាន ១២ ០០០ នាក់​;


ពី​កុលសម្ព័ន្ធ​សាប់យូឡូន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​យ៉ូសែប មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន ១២ ០០០ នាក់ ដែល​ត្រូវបាន​បោះត្រា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម