ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ខ្ញុំ​ឃើញ​ក្រាំង​មួយ​ដែល​មាន​សរសេរ​នៅ​ខាងក្នុង និង​ខាងក្រៅ ដែល​មានបិទត្រា​ប្រាំពីរ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ‌ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ​ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក



វិវរណៈ 5:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

និមិត្ត​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ» តែ​អ្នក​នោះ​ឆ្លើយ​តប​ថា «ខ្ញុំ​មើល​មិន​បាន​ទេ ព្រោះ​បិទ​ត្រា​ហើយ»។


ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​អាន​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​ក៏​បាន​ប្រមូល​មក​ដែរ។


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្តិ​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​យើង​ចុះ


និមិត្ត​អំ​ពី​ល្ងាច និង​ព្រឹក​ដែល​បាន​ប្រាប់​មក​នោះពិត​ប្រាកដ​មែន តែ​ឥឡូវ​នេះ ត្រូវ​បិទ​និមិត្ត​នេះ​ទុក​សិន ដ្បិត​គឺ​សម្រាប់​ពេល​ដ៏​យូរ​លង់​នៅខាង​មុខ»។


ខ្ញុំ​ក្រឡេក​មើល​ម្តង​ទៀត ឃើញ​ក្រាំង​មួយ​ដែល​កំពុង​ហោះ


លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក


ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​ពេជ្រ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។


ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​បាន​ថ្វាយ​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ​រួច​ហើយ


ពេល​នោះ ខ្ញុំ​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ ពោល​ថា៖ «សូម​ថ្វាយ​ព្រះ‌ពរ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។


កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក។


ពេល​នោះ ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ រួច​ខ្ញុំ​ឮ​សត្វ​មួយ ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរ​លាន់​ថា៖ «ចូល​មក!»។


ទាំង​អង្វរ​ទៅ​ភ្នំ និង​ថ្ម​ថា៖ «សូម​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដើម្បី​បំបាំង​យើង ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀមផង


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ នៅ​ស្ថាន‌សួគ៌​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង។