Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 និមិត្ត​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ» តែ​អ្នក​នោះ​ឆ្លើយ​តប​ថា «ខ្ញុំ​មើល​មិន​បាន​ទេ ព្រោះ​បិទ​ត្រា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ចំពោះ​អ្នករាល់គ្នា និមិត្ត​ទាំងអស់​បាន​ត្រឡប់​ដូចជា​ពាក្យ​ក្នុង​ក្រាំង​ដែល​បិទត្រា​ហើយ​។ នៅពេល​គេ​ឲ្យ​ក្រាំងនោះ​ដល់​អ្នកដែល​ចេះ​អក្សរ ដោយ​និយាយថា​៖ “សូម​អាន​ក្រាំងនេះ​មើល៍” អ្នកនោះ​នឹង​តបថា​៖ “មិន​បាន​ទេ ពីព្រោះ​វា​ត្រូវបាន​បិទត្រា”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

សូមមើលជំពូក ចម្លង




អេសាយ 29:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​និមិត្ត​គេ​យល់​ខុស​ទទេ ក៏​រមិល​ក្នុង​ការ​ជំនុំ‌ជម្រះ។


រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ» តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ»។


នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង។


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្តិ​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​យើង​ចុះ


ប៉ុន្ដែ ចំពោះ​លោក​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​ពាក្យ​នេះ​ជា​សម្ងាត់ ហើយ​បិទ​ត្រា​លើ​សៀវ‌ភៅ​នេះ ទុក​រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ខំ​ស្វែង​យល់ ហើយ​សេចក្ដី​អាក្រក់ នឹង​ចម្រើន​ឡើង»។


លោក​តប​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​រក្សា​ជា​សម្ងាត់ ហើយ​បិទ​ត្រា​ទុក រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។


នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ! ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ចេះ​ដឹង តែ​បាន​សម្តែង​សេចក្ដី​ទាំង​នោះ​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ។


ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។


ពេល​នោះ ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ រួច​ខ្ញុំ​ឮ​សត្វ​មួយ ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរ​លាន់​ថា៖ «ចូល​មក!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម