មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
វិវរណៈ 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនឃើញមានពាក្យភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។ ព្រះគម្ពីរខ្មែរសាកល គ្មានសេចក្ដីកុហកណាត្រូវបានរកឃើញក្នុងមាត់របស់ពួកគេទេ ពួកគេឥតសៅហ្មងឡើយ។ Khmer Christian Bible ហើយនៅមាត់របស់ពួកគេមិនឃើញមានសេចក្ដីភូតភរឡើយ ពួកគេជាមនុស្សឥតបន្ទោសបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនឃើញមានសេចក្ដីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។ អាល់គីតាប ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។ |
មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។
អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ
គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។
ដូច្នេះ ពួកអធិបតី និងពួកនាយកក៏រិះរកហេតុដើម្បីចោទប្រកាន់ដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសកំហុសអ្វីដែរ ព្រោះលោកជាមនុស្សស្មោះត្រង់។
គេមានចិត្តមិនទៀងត្រង់ ឥឡូវនេះ គេត្រូវតែទទួលទោស ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេ។
អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលពាក្យកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
គេមានច្បាប់ពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយយើងដោយសេចក្ដីសុខ និងទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើនចេញពីអំពើទុច្ចរិត។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
លោកពីឡាត់ក៏មានប្រសាសន៍ទៅកាន់ពួកសង្គ្រាជ និងមហាជនថា៖ «ខ្ញុំមិនឃើញថាមនុស្សនេះមានទោសអ្វីសោះ»។
កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!»
ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។
ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ