Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:5 - Khmer Christian Bible

5 ហើយ​នៅ​មាត់​របស់​ពួកគេ​មិន​ឃើញ​មាន​សេចក្ដី​ភូតភរ​ឡើយ​ ពួកគេ​ជា​មនុស្ស​ឥត​បន្ទោស​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 គ្មាន​សេចក្ដីកុហក​ណា​ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​ពួកគេ​ទេ ពួកគេ​ឥតសៅហ្មងឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​មិន​ឃើញ​មាន​ពាក្យ​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មិន​ឃើញ​មាន​សេចក្ដី​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 14:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ពូជ​ពស់​វែក​អើយ!​ អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​អាច​ពោល​សេចក្ដី​ល្អ​បាន?​ ដ្បិត​មាត់​និយាយ​តាម​តែ​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​


លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​បណ្ដាជន​ថា៖​ «ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ»​


ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​


ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ថ្វាយ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​នោះ​ដល់​អង្គ​ទ្រង់​ ដោយ​គ្មាន​ស្លាក​ស្នាម​ គ្មាន​ជ្រីវជ្រួញ​ ឬ​អ្វី​មួយ​យ៉ាង​នោះ​ឡើយ​ គឺ​ឲ្យ​បាន​បរិសុទ្ធ​ និង​ឥត​បន្ទោស​បាន។​


ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


គឺ​បាន​លោះ​ដោយ​សារ​ឈាម​ដ៏​វិសេស​របស់​ព្រះគ្រិស្ដ​ ដែល​ជា​កូនចៀម​ដ៏​ល្អ​ឥតខ្ចោះ​ ឥត​ស្លាកស្នាម​


ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ដ​បាប​ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។​


ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​


សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នក​រាល់គ្នា​មិន​ឲ្យ​ជំពប់​ដួល​ និង​បាន​ដាក់​អ្នក​រាល់គ្នា​ឲ្យ​នៅ​ពីមុខ​សិរី​រុងរឿង​របស់​ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាន​ និង​ដោយ​មាន​អំណរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម