ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
វិវរណៈ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ដើរទៅរកទេវតានោះ ហើយសូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ «ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់នឹងផ្អែមដូចទឹកឃ្មុំវិញ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ទៅរកទូតសួគ៌នោះ ហើយសុំគាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់ក៏និយាយនឹងខ្ញុំថា៖ “ចូរយក ហើយហូបវាចុះ! វានឹងត្រឡប់ជាល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែនឹងផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់អ្នក”។ Khmer Christian Bible ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ អាល់គីតាប ខ្ញុំក៏ដើរទៅរកម៉ាឡាអ៊ីកាត់នោះ ទាំងសុំឲ្យគាត់ប្រគល់ក្រាំងតូចមកខ្ញុំ។ គាត់ពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ |
ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។
ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។
ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។