គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
លោកុប្បត្តិ 47:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឥឡូវនេះ ខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយទៅកាន់ប្រជាជនថា៖ “មើល៍! ថ្ងៃនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីធ្លីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ។ នេះនែ! គ្រាប់ពូជសម្រាប់អ្នករាល់គ្នា! ដូច្នេះ អ្នករាល់គ្នាអាចសាបព្រោះលើដីបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ថ្វាយព្រះចៅផារ៉ោនហើយ។ ខ្ញុំនឹងផ្ដល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ អាល់គីតាប យូសុះនិយាយទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ជូនស្តេចហ្វៀរ៉អ៊ូនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ |
គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។
នៅសល់តែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលលោកមិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន ហើយពួកគេទទួលទានចំណែកដែលផារ៉ោនប្រទានឲ្យ ដូច្នេះហើយបានជាពួកគេមិនលក់ដីរបស់ខ្លួន។
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាល នៃអ្នកណាដែលលក់ឲ្យវិញ។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែត្រូវមានគេបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។
នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។
ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា
«ដូច្នេះ តើអ្នកណាជាអ្នកបម្រើស្មោះត្រង់ហើយឈ្លាសវៃ ដែលចៅហ្វាយបានតាំងឲ្យមើលខុសត្រូវលើពួកផ្ទះរបស់លោក ដើម្បីចែកម្ហូបអាហារឲ្យគេបរិភោគតាមពេលត្រឹមត្រូវ?
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។