Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នៅ​សល់​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​លោក​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន ហើយ​ពួក​គេទទួល​ទាន​ចំណែក​ដែល​ផារ៉ោន​ប្រទាន​ឲ្យ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​លក់​ដី​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​យ៉ូសែប​មិន​បាន​ទិញ​ដីធ្លី​របស់​ពួក​បូជាចារ្យ ពីព្រោះ​ពួក​បូជាចារ្យ​មាន​ចំណែក​ពី​ផារ៉ោន ហើយ​ពួកគេ​បាន​ហូប​ពី​ចំណែក​របស់ខ្លួន​ដែល​ផារ៉ោន​ប្រទាន​ដល់​ពួកគេ ដោយហេតុនេះ​ពួកគេ​មិន​បាន​លក់​ដីធ្លី​របស់ខ្លួន​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រីឯ​ពួក​បូជា‌ចារ្យ​វិញ លោក​យ៉ូសែប​ពុំ​បាន​ទិញ​ដី‌ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ព្រះចៅ​ផារ៉ោន​មាន​ចេញ​ព្រះ‌រាជ​ក្រឹត្យ​មួយ ការពារ​ពួក​បូជា‌ចារ្យ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្ដេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី‌ធ្លី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 រីឯ​ពួក​អ៊ីមុាំ​វិញ យូសុះ​ពុំ​បាន​ទិញ​ដី​ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចេញ​ច្បាប់​មួយ ការ​ពារ​ពួក​អ៊ីមុាំ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្តេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី​ធ្លី​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:22
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។


ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា "សាប់ណាត់-ផានា" ហើយ​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ។ ដូច្នេះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីព្ទ។


នៅ​មុន​ឆ្នាំ​កើត​មាន​អំណត់ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ ដែល​នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​លោក។


រីឯ​ប្រជា‌ជន​វិញ លោក​បាន​យក​គេ​ធ្វើ​ជា​បាវ​បម្រើ ចាប់​តាំង​ពី​ចុង​ម្ខាង​នៃ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ចុង​ម្ខាង​ទៀត


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​គ្រាប់​ពូជ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ។


លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។


មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។


ខ្ញុំ​ក៏​យល់​ឃើញ​ថា គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ពួក​លេវី​ទេ ដូច្នេះ ពួក​លេវី និង​ពួក​ចម្រៀង ដែល​ត្រូវ​បំពេញ​មុខ​ងារ​បម្រើ គេ​ក៏​នាំ​គ្នា​វិល​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ។


កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​បម្រើ​ការងារ​ក្នុង​ព្រះ​វិហារ គេ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ដែល​បម្រើ​នៅ​អាសនា ក៏​មាន​ចំណែក​ពី​តង្វាយ​លើ​អាសនា​ដែរ?


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


ចូរ​ប្រយ័ត្ន មិន​ត្រូវបំភ្លេច​ពួក​លេវី​ឡើយ រហូត​អស់​មួយ​ជីវិត​ដែលអ្នក​រស់​នៅ​ស្រុក​របស់​អ្នក។


កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​មិន​ព្រម​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​ឡើយ។


ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម