បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
លោកុប្បត្តិ 32:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។ ព្រះគម្ពីរខ្មែរសាកល ពេលយ៉ាកុបឃើញទូតសួគ៌ទាំងនោះ គាត់ក៏និយាយថា៖ “នេះជាជំរំរបស់ព្រះ”។ ដូច្នេះ គាត់ដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។ អាល់គីតាប ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។ |
បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
មួយទៀត មានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយបុត្រដែរ គេបានជេរប្រមាថដល់បិតា ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលបិតាបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ គេបានចុះមកក្រាបទទួលបិតានៅទន្លេយ័រដាន់វិញ ហើយបិតាបានស្បថនឹងគេដោយនូវព្រះយេហូវ៉ាថា "យើងនឹងមិនសម្លាប់អ្នកដោយដាវទេ"។
ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។
ជារៀងរាល់ថ្ងៃ មានមនុស្សចូលមកខាងព្រះបាទដាវីឌ ដើម្បីជួយទ្រង់ រហូតដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
អស់ទាំងពួកទេវតារបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងពួកពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ!
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គហើយជាមហាក្សត្រ ដ៏មានសិរីល្អ។ -បង្អង់
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំបានមើលនាងផង។ ៙ ហេតុអ្វីបានជាអ្នករាល់គ្នា ចង់មើលនាងសាសន៍ស៊ូឡាម ដូចជាមើលការរាំរបាំនៅមុខទ័ពពីរកងទៅវិញ?
ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។
រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖
ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ
អ្នកនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពលើពួកពលរបស់ព្រះយេហូវ៉ា ខ្ញុំទើបនឹងមកដល់»។ លោកយ៉ូស្វេក៏ក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ ជាបាវបម្រើរបស់លោកម្ចាស់?»