Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ សូម​វិល​មក វិល​មក​វិញ ឱ​នាង​សាសន៍​ស៊ូឡាម​អើយ សូម​ត្រឡប់​មក ត្រឡប់​មក​ចុះ ដើម្បី​ឲ្យ​យើង​ខ្ញុំបាន​មើល‌នាង​ផង។ ៙ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ចង់​មើល‌នាង​សាសន៍​ស៊ូឡាម ដូច​ជា​មើល​ការ​រាំរបាំ​នៅ​មុខ​ទ័ពពីរកង​ទៅ​វិញ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ត្រី​សាសន៍​ស៊ូឡាម​អើយ ចូរ​នាង​រាំ ចូរ​នាង​រាំ ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល ស្ត្រី​សាសន៍​ស៊ូឡាម​នេះ តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ ទាំង​ពីរ​ពួក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ៙ សូម​វិល​មក វិល​មក​វិញ ឱ​នាង​សាសន៍​ស៊ូឡាម​អើយ សូម​ត្រឡប់​មក ត្រឡប់​មក​ចុះ ដើម្បី​ឲ្យ​យើង​ខ្ញុំ បាន​មើល​នាង​ផង។ ៙ តើ​អ្នក​រាល់​គ្នា​ចង់​មើល​នាង​សាសន៍​ស៊ូឡាម​ធ្វើ​អី តើ​ដូច​ជា​មើល​ការ​រាំ​របស់​ពួក​របាំ​២​ពួក​ឬ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្ត្រី​សាសន៍​ស៊ូឡាម​អើយ ចូរ​នាង​រាំ ចូរ​នាង​រាំ ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល ស្ត្រី​សាសន៍​ស៊ូឡាម​នេះ តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ ទាំង​ពីរ​ពួក​ឬ?

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 6:13
23 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។


ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


បន្ទាប់​មក ព្រះបាទ​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់សា‌ឡុម និង​ពួក​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ


ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។


សូម​កុំ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ ដ្បិត​ខ្ញុំ​បាន​ហាល​ថ្ងៃ​ហើយ ពួក​បង‌ប្អូន​ប្រុស​របស់​ខ្ញុំ ខឹង​នឹង​ខ្ញុំ គេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯ​ចម្ការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។


ឱ​ព្រាប​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី សូម​ឲ្យយើង​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផង ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។


រីឯ​មុន​ដែល​ខ្ញុំ​ដឹង​ខ្លួន នោះ​ចិត្ត​បាន​នាំ​ខ្ញុំ ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌រាជ‌រថ នៃ​សាសន៍​ដ៏​សទ្ធា​របស់​ខ្ញុំ។


«ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ»។


ឱ​ពួក​កូន​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មើល​អស់​ទាំង​អំពើ​រា​ថយ​របស់​អ្នក ឲ្យ​បាន​ជា​ឡើង​វិញ»។ យើង​ខ្ញុំ​រាល់​គ្នា​មក​រក​ព្រះ‌អង្គ​ហើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។


បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «លោក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ? ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ តែ​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ហើយ​យក​សក់​នាង​ជូត​ជើង​ខ្ញុំ​ទៀត​ផង។


ខ្ញុំ​នៅ​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ។ ដូច្នេះ នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ» (ស៊ីឡោម មាន​ន័យ​ថា ចាត់​ឲ្យ​ទៅ)។ ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ​ទាំង​ភ្នែក​មើល​ឃើញ។


តើ​ព្រះ ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ? មែន! ព្រះ‌អង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ


ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។


ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។


នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។


លោក​អ័ប្រា‌ហាំ​បាន​យក​ចំណែក​មួយ​ភាគ​ដប់ ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិល​គីស្សាដែក។ នាម​របស់​ស្តេចអង្គ​នោះ ដំបូង​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុចរិត» រួច​មក លោក​ជា​ស្តេច​ក្រុង​សាឡិម ដែល​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុខ​សាន្ត»។


ហើយ​ចាំ​មើល ពេល​ណាមាន​ស្រី​ក្រមុំ​នៅ​ស៊ីឡូរ​ចេញ​មក​រាំ​លេង ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ចម្ការ​ទំពាំង‌បាយ‌ជូរមក ហើយ​ចាប់​ស្រី​ក្រមុំ​ស៊ីឡូរ​ទាំង​នោះ​ម្នាក់​មួយៗ យក​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​រាល់​គ្នា​ចុះ រួច​ត្រឡប់​ទៅ​ស្រុក​បេនយ៉ាមីន​វិញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម