Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ នោះ​មាន​ពួក​ទូតសួគ៌​របស់​ព្រះ​មកជួប​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​មក​ជួប​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​យ៉ាកុប​គាត់​ក៏​ធ្វើ​ដំណើរ​ត​ទៅ ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​នឹង​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​មក​ជួប​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។


គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖ «ប្អូន​ស្រី​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។


ហេតុ​អ្វី​បាន​ជា​កូន​មិន​ឲ្យ​ពុក​ថើប​លា​កូន​ចៅ​របស់​ពុក​សោះ​ដូច្នេះ? កូន​បាន​ប្រព្រឹត្ត​បែប​ចម្កួត​ហើយ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។


៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។


ទោះ​ជា​ប៉ុល លោក​អ័ប៉ុ‌ឡូស លោក​កេផាស ពិភព​លោក ជីវិត សេចក្តី​ស្លាប់ អ្វីៗ​ដែល​មាន​បច្ចុប្បន្ន ឬ​ទៅ​អនាគត​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង‌អស់


ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​សួគ៌ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ តាម​រយៈ​ក្រុម​ជំនុំ។


ហើយ​ដែល​ព្រះ‌អង្គ​បាន​ទទួល​នាម​មួយ​ជា​មត៌ក ជា​នាម​ដែល​ប្រសើរ​ឧត្តុង្គ‌ឧត្តម លើស​ជាង​នាម​របស់​ពួក​ទេវតា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម