ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ

សូមមើលជំពូក

អាល់គីតាប

គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ា។ ថេរ៉ា​បង្កើត​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត។


អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។


ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។


បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។


នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា»។


ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​ចុះ​ទៅ​ក្នុង​អណ្តូង ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា "សូ​មមេត្តា​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង"។


ហើយ​កាល​លោក​អ៊ីសាក​មាន​អាយុ​សែ​សិប​ឆ្នាំ លោក​បាន​យក​នាង​រេបិកា ជា​កូន​របស់​លោក​បេធូ‌អែល​សាសន៍​អើរ៉ាម អ្នក​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ សាសន៍​អើរ៉ាម។


លោក​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ឡាបាន់ កូន​របស់​លោក​ណាឃរ​ឬ​ទេ?» គេ​ឆ្លើយ​ថា៖ «យើង​ស្គាល់»។


កាល​លោក​កំពុង​និយាយ​ជាមួយ​គេ​នៅ​ឡើយ នាង​រ៉ាជែល​ក៏​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។


ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។


ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។


រី​ឯ​សង្ឃ​ដែល​នៅ​ស្រុក​ម៉ាឌាន​នោះ មាន​កូន​ស្រី​ប្រាំពីរ​នាក់ ហើយ​នាង​ទាំង​នោះ​នាំ​គ្នា​មក​ដង​ទឹក ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។


នាង​ថែ​មើល​អស់​ទាំង​ផ្លូវ របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិ‌ភោគ​អាហារ ដោយ​សេចក្ដី​កម្ជិល​ឡើយ


គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់


មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។


ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែន​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ប្រហែល​ជា​មួយ​ថាំង។


នាង​រស់​ជា​សាសន៍​ម៉ូអាប់​និយាយ​ទៅ​កាន់​ណា‌អូមី​ថា៖ «ឥឡូវ​នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ» រួច​គាត់​ប្រាប់​ថា៖ «ទៅ​ចុះ កូន​អើយ»


កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា៖ «តើ​អ្នក​មើល​ឆុត​នៅ​ទី​នេះ​ឬ​ទេ?»