Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​លោក​កំពុង​និយាយ​ជាមួយ​គេ​នៅ​ឡើយ នាង​រ៉ាជែល​ក៏​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ខណៈដែល​យ៉ាកុប​កំពុង​និយាយ​ជាមួយ​ពួកគេ រ៉ាជែល​ក៏​មក​ដល់​ជាមួយ​ហ្វូងចៀម​របស់​ឪពុក​នាង ដ្បិត​នាង​ជា​អ្នកគង្វាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​គាត់​កំពុង​និយាយ​នឹង​គេ​នៅ​ឡើយ នោះ​រ៉ាជែល​នាង​នាំ​ហ្វូង​ចៀម​របស់​ឪពុក​មក​ដល់ ដ្បិត​គឺ​នាង​ហើយ​ដែល​ជា​អ្នក​ឃ្វាល

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យ៉ាកកូប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។


ពេល​លោក​យ៉ាកុប​ក្រឡេក​ឃើញ​នាង​រ៉ាជែល កូន​របស់​លោក​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក និង​ចៀម​របស់​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក លោក​ក៏​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​លោក​ឡាបាន់​ផឹក។


ប៉ុន្ដែ គេ​ឆ្លើយ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា ហើយ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញសិន ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន»។


លោក​ម៉ូសេ​ក៏​ព្រម​នៅ​ជា‌មួយ​លោក​រេហួល ហើយ​លោក​រេហួល​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ។


កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា៖ «តើ​អ្នក​មើល​ឆុត​នៅ​ទី​នេះ​ឬ​ទេ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម