Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:15 - ព្រះគម្ពីរខ្មែរសាកល

15 កាល​គាត់​មិនទាន់​និយាយ​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ជាកូន​បេធូអែល បេធូអែល​ជា​កូនប្រុស​មីលកា មីលកា​ជា​ប្រពន្ធ​ណាឃរ ណាឃរ​ជា​ប្អូនប្រុស​របស់​អ័ប្រាហាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​គាត់​អធិ‌ស្ឋាន​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក។ នាង​ជា​កូន​របស់​លោក​បេធូ‌អែល ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​របស់​ថេរ៉ា​: ថេរ៉ា​បាន​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បាន​បង្កើត​ឡុត​។


រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។


ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: ‘សូម​ដាក់​ក្អម​របស់នាង​ចុះ​ដើម្បីឲ្យ​ខ្ញុំ​ផឹក​ផង’ ហើយ​នាង​តបថា​: ‘សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ឲ្យ​អូដ្ឋ​របស់លោក​ផឹក​ដែរ’ នោះ ជា​ស្ត្រី​ដែល​ព្រះអង្គ​បាន​តម្រូវ​សម្រាប់​អ៊ីសាក​បាវបម្រើ​របស់ព្រះអង្គ​។ តាមរយៈ​ការនេះ ទូលបង្គំ​នឹង​ដឹង​ថា​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ចៅហ្វាយ​របស់ទូលបង្គំ​មែន”។


នាង​ឆ្លើយ​នឹង​គាត់​ថា​៖ “ខ្ញុំ​ជា​កូនស្រី​របស់​បេធូអែល ដែល​បេធូអែល​ជា​កូនប្រុស​របស់​មីលកា ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ”។


“កាល​ខ្ញុំ​និយាយ​ក្នុងចិត្ត​មិនទាន់​ចប់​នៅឡើយ មើល៍! រេបិកា​ក៏​ចេញមក ទាំង​មាន​ក្អម​នៅលើ​ស្មា​របស់នាង​! នាង​ចុះទៅ​ប្រភពទឹក ហើយ​ដងទឹក នោះ​ខ្ញុំ​ក៏​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


គាត់​សួរ​ពួកគេ​ទៀត​ថា​៖ “បងប្អូន​ស្គាល់​ឡាបាន់​ចៅ​របស់​ណាឃរ​ឬទេ​?”។ ពួកគេ​ឆ្លើយថា​៖ “ស្គាល់”។


ខណៈដែល​យ៉ាកុប​កំពុង​និយាយ​ជាមួយ​ពួកគេ រ៉ាជែល​ក៏​មក​ដល់​ជាមួយ​ហ្វូងចៀម​របស់​ឪពុក​នាង ដ្បិត​នាង​ជា​អ្នកគង្វាល​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​នៅនឹង​សម្រែក​របស់ពួកគេ​។


ព្រះអង្គដែល​សណ្ដាប់​សេចក្ដីអធិស្ឋាន​អើយ គ្រប់ទាំង​សាច់​នឹង​មករក​ព្រះអង្គ​!


នាង​គន់មើល​ដំណើរ​នៃ​អ្នកផ្ទះ​របស់នាង ហើយ​នាង​មិន​ហូប​អាហារ​នៃ​ភាពខ្ជិលច្រអូស​ឡើយ​។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


ពេលនោះ មុនពេល​ពួកគេ​ស្រែកហៅ យើង​នឹង​ឆ្លើយ ខណៈដែល​ពួកគេ​កំពុងតែ​និយាយ​នៅឡើយ យើង​នឹង​ស្ដាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម