ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ក៏​នាំ​គាត់​ចេញទៅ​ខាងក្រៅ ហើយ​មានបន្ទូលថា​៖ “ចូរ​មើល​ទៅ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិនបើ​អ្នក​អាច​រាប់​ផ្កាយទាំងនោះ​បាន​!”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 15:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នកមាន​ចំនួន​ច្រើន​ដូច​ធូលី​ដី ហើយ​គ្មាន​អ្នក​ណា​អាច​រាប់​ធូលី​ដី​បាន​យ៉ាង​ណា នោះ​គេ​ក៏​មិន​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​យ៉ាង​នោះ​ដែរ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ពោល​ទៅ​នាងទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​នាង​មាន​ចំនួន​ច្រើន​ឥត​គណនា គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ»។


នោះ​យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នកកើន​ចំនួន​ច្រើន​ជា​អនេក»។


នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ


យើង​នឹង​ចម្រើន​ពូជ‌ពង្ស​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក រួច​អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក


ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


យប់​នោះ លោក​ស្នាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​ខ្លះ​ដែល​លោក​មាន​ជា​ជំនូន​ជូន​ដល់​លោក​អេសាវ​ជា​បង


ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​សាសន៍​មួយ​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន។


ប៉ុន្តែ ដាវីឌ​មិន​បាន​រាប់​ចំនួន​គេ ពី​ត្រឹម​អាយុ​ម្ភៃ​ឆ្នាំ ចុះ​ទៅ​ក្រោម​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ចម្រើន​ពួក​អ៊ីស្រា‌អែល ឲ្យ​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​ដែល​នៅ​លើ​មេឃ។


ព្រះ‌អង្គ​បាន​ធ្វើឲ្យ​កូន​ចៅ​របស់​ពួក‌គេ​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បាន​នាំពួក‌គេ​ចូល​មក​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រាប់​បុព្វ‌បុរសរបស់ពួក‌គេ ឲ្យ​ពួក‌គេ​ចូល​ទៅ​កាន់​កាប់។


សូម​ពិចារ‌ណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា


ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។


សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ី‌ស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា "យើង​នឹង​ចម្រើន​ពូជ​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​យើង​បាន​សន្យា​ថានឹង​ឲ្យ​ដល់​ពូជ​ពង្ស​របស់​អ្នក ហើយ​ពួក‌គេ​នឹង​ទទួល​ស្រុក​នោះ​ទុក​ជា​មត៌ក​‌រហូត​ត​ទៅ"»។


ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។


ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។


នៅ​ពេល​អស់​សង្ឃឹម លោក​ជឿ​ទាំង​សង្ឃឹម​ថា លោក​នឹង​បាន​ទៅ​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ​បន្ទូល​ដែល​ថ្លែង​ទុក​មក​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​បាន​ដូច្នោះ» ។


ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង ហើយ​មើល៍ សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។


បុព្វ​បុរស​របស់​អ្នក​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​ចិត​សិប​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នកបាន​ចម្រើន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ»។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។


ពេល​នោះ យើង​បាន​យក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​អ្នក ពី​ខាង​នាយ​ទន្លេ​នោះ​មក ហើយ​នាំ​គាត់​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន យើង​បានធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ជា​ច្រើន។ យើង​ឲ្យគាត់​បង្កើត​អ៊ីសាក