Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​ក៏​នាំ​គាត់​ចេញទៅ​ខាងក្រៅ ហើយ​មានបន្ទូលថា​៖ “ចូរ​មើល​ទៅ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិនបើ​អ្នក​អាច​រាប់​ផ្កាយទាំងនោះ​បាន​!”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “យើង​នឹង​បង្កើន​ពូជពង្ស​របស់នាង​ឲ្យច្រើនឡើង រហូតដល់​រាប់មិនអស់​ដោយព្រោះ​មាន​ច្រើន​ពេក”។


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ហើយ​បង្កើនចំនួន​អ្នក​ឡើង​យ៉ាងច្រើនក្រៃលែង”។


យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


យើង​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង​ដូច​ផ្កាយ​នៅ​លើមេឃ ហើយ​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​ពូជពង្ស​របស់អ្នក​។ អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក


ពូជពង្ស​របស់អ្នក​នឹង​បាន​ដូចជា​ធូលី​នៃ​ផែនដី ហើយ​អ្នក​នឹង​រីកសាយ​ទៅ​ទិសខាងលិច ទិសខាងកើត ទិសខាងជើង និង​ទិសខាងត្បូង​; ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក និង​តាមរយៈ​ពូជពង្ស​របស់អ្នក​។


នៅ​យប់​នោះ យ៉ាកុប​ក៏​ស្នាក់នៅ​ទីនោះ​។ គាត់​យក​ពី​អ្វីដែល​មាន​ក្នុង​ដៃ​របស់ខ្លួន ទុកជា​ជំនូន​សម្រាប់​អេសាវ​បងប្រុស​របស់គាត់


ព្រះអង្គ​ទ្រង់​រាប់​ចំនួន​ផ្កាយ ហើយ​ដាក់ឈ្មោះ​ឲ្យ​វា​ទាំងអស់​។


ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។ យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។


នៅពេល​គ្មាន​សង្ឃឹម អ័ប្រាហាំ​នៅតែ​ជឿ​ទាំង​សង្ឃឹម ដូច្នេះ​លោក​បានជាឪពុក​របស់​ប្រជាជាតិ​ជាច្រើន ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុកមក​ថា​:“ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។


ដូច្នេះ ពី​មនុស្ស​ម្នាក់​ដែល​ហាក់ដូចជា​ស្លាប់​ហើយ មាន​មនុស្សជាច្រើន​កើតមក ដែល​ច្រើនសន្ធឹក​ដូច​ផ្កាយ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់មិនអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម