ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 1:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មើល៍! យើង​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​នូវ​គ្រប់ទាំង​តិណជាតិ​ដែល​មាន​គ្រាប់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល និង​គ្រប់ទាំង​ដើមឈើ​ដែល​មាន​គ្រាប់​នៅក្នុង​ផ្លែ​វា​។ វា​នឹង​ទៅជា​អាហារ​សម្រាប់​អ្នករាល់គ្នា​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស‌ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី នឹង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​កើត​ផ្លែ មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា ធ្វើ​ជា​អាហារ

សូមមើលជំពូក



លោកុ‌ប្បត្តិ 1:29
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី


ត្រូវ​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិ‌ភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សម្រាប់​អ្នក និង​សម្រាប់​សត្វ​ទាំង​នោះ​ដែរ»។


បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។


ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ព្រះ‌អង្គ​ពិចារ‌ណា​មើល​អស់​ទាំង​សាសន៍ ព្រះ‌អង្គ​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ។


ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។


៙ ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ា ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់ពួក​កូន​មនុស្ស។


ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង


ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។


ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ


អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។


នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ដល់​នាង ហើយ​ក៏​បាន​ផ្ដល់​ប្រាក់ និង​មាស​ជា​ច្រើន​ដល់​នាង តែ​នាង​បែរ​ជា​យក​របស់​ទាំង​នោះ ទៅ​ថ្វាយ​ព្រះ​បាល​ទៅ​វិញ។


សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។


ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។


ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។


គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អស់​អ្នកដែល​ជឿ និង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ។


ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។