លោកុប្បត្តិ 6:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ សូមមើលជំពូកអាល់គីតាប21 អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។ សូមមើលជំពូក |