យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
លូកា 1:72 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ Khmer Christian Bible ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ អាល់គីតាប ទ្រង់សំដែងចិត្ត មេត្ដាករុណាដល់បុព្វបុររបស់យើង ហើយគោរពតាមសម្ពន្ធមេត្រដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក
ដ្បិតព្រះអង្គនឹកចាំពីព្រះបន្ទូល ដ៏បរិសុទ្ធរបស់ព្រះអង្គ និងពីលោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ។
ដោយយល់ដល់ពួកគេ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ។
ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជាប់ជានិច្ច។
ព្រះអង្គបាននឹកចាំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដល់ពូជពង្សអ៊ីស្រាអែល មនុស្សទាំងអស់រហូតដល់ចុងផែនដី បានឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ប៉ុន្តែ យើងនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងអ្នក ក្នុងកាលដែលអ្នកនៅក្មេងនោះ ហើយយើងនឹងតាំងសញ្ញាមួយនឹងអ្នក ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត។
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
នោះយើងនឹងនឹកចាំពីសេចក្ដីសញ្ញាដែលយើងបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលបានតាំងនឹងអ៊ីសាក និងសេចក្ដីសញ្ញាដែលយើងបានតាំងនឹងអ័ប្រាហាំ យើងក៏នឹកចាំពីស្រុកនោះដែរ។
ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
បើគិតតាមដំណឹងល្អ គេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា តែបើគិតតាមការរើសតាំងវិញ នោះគេជាស្ងួនភ្ងា ដោយព្រោះពួកបុព្វបុរសរបស់គេ
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន