ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះយេហូវ៉ាប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
យ៉ូអែល 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ នៅគ្រានោះ និងនៅវេលានោះ កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «នៅគ្រានោះ គឺនៅពេលដែលយើង ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម ដូចដើមឡើងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ អាល់គីតាប អុលឡោះមានបន្ទូលទៀតថា: «នៅគ្រានោះ គឺនៅពេលដែលយើង ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម ដូចដើមឡើងវិញ |
ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះយេហូវ៉ាប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។
កាលណាយើងបន្ទោស នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែង យើងនឹងចាក់វិញ្ញាណយើងទៅលើពូជពង្សរបស់អ្នក និងពររបស់យើងទៅលើកូនចៅរបស់អ្នក។
គេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលព្រះអង្គបានបណ្តេញគេនោះផង យើងនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ។
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
យើងនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកអ្នកទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្ដាលគេផង
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ យើងនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
នៅគ្រានោះ សូម្បីតែពួកអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណ របស់យើងទៅលើពួកគេដែរ។
យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។
ប៉ុន្ដែ លោកម៉ូសេតបទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទៅជាហោរាទាំងអស់គ្នា ហើយសូមឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណព្រះអង្គលើគេផង!»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។
នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងស្ដារស្ថានភាពរបស់អ្នក ហើយអាណិតមេត្តាអ្នក ព្រមទាំងប្រមូលអ្នកមកពីអស់ទាំងសាសន៍ ដែលព្រះអង្គបានកម្ចាត់កម្ចាយអ្នកទៅនោះ។