Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូអែល 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដ្បិត​មើល៍ នៅ​គ្រា​នោះ និង​នៅ​វេលា​នោះ កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដ្បិត​មើល នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង កាល​អញ​បាន​នាំ​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ​មាន​បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ

សូមមើលជំពូក ចម្លង




យ៉ូអែល 3:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​នាំ​ប្រជា‌ជន​របស់​ព្រះអង្គ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​លោក​អ៊ីស្រា‌អែល​នឹង​មាន​អំណរ លើស‌លុប»។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ ។


ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។


យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។


ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះ‌នាម “ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ស្រុក​ឯ​ទៀតៗ​ដែល​ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ” យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស*​របស់​ពួក​គេ»។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។


នៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អ៊ីស្រា‌អែល និង​យូដា​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចម្រុង‌ចម្រើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ​ដែរ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏វិសុទ្ធ​របស់​យើង​នៅ​អាប់‌ឱន​ដូច្នេះ​ឡើយ។


នៅ​គ្រា​ចុង​ក្រោយ មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជា‌ជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។


ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពួក​គេ​ដែរ។


ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។


លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្តែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថាន‌ភាព​របស់​អ្នក ព្រះអង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម