ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
យ៉ូហាន 9:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!» ព្រះគម្ពីរខ្មែរសាកល យើងដឹងថាព្រះបានមានបន្ទូលនឹងម៉ូសេ រីឯអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!”។ Khmer Christian Bible ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ អាល់គីតាប យើងដឹងថាអុលឡោះមានបន្ទូលមកកាន់ម៉ូសាមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ |
ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
ពេលលោកយេហ៊ូវត្រឡប់មកជួបពួកមេទ័ពរបស់ចៅហ្វាយលោកវិញ មានម្នាក់សួរថា៖ «តើកិច្ចការទាំងអស់ល្អឬទេ? ហេតុអ្វីមនុស្សចម្កួតនេះមករកលោក?» លោកយេហ៊ូវឆ្លើយថា៖ «អស់លោកស្គាល់អ្នកនេះ និងរឿងរបស់គេហើយ»។
ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ ស្គាល់ផ្លូវរបស់ព្រះអង្គ ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ របស់ព្រះអង្គ។
៙ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។
៙ កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ ហើយនឹងលោកអើរ៉ុន ជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា
ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកធ្វើការទាំងនេះយ៉ាងនេះឯង ហើយថា ខ្ញុំមិនបានធ្វើដោយចិត្តឯងឡើយ!
ប៉ុន្តែ កាលពួកផារិស៊ីបានឮពាក្យនេះ គេឆ្លើយឡើងថា៖ «អ្នកនេះដេញអារក្ស ដោយសារតែបេលសេប៊ូល ជាមេអារក្សប៉ុណ្ណោះ»។
ហើយនិយាយថា៖ «អ្នកនេះបាននិយាយថា "ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះចោល ហើយសង់ឡើងវិញបាន ក្នុងរវាងបីថ្ងៃ"»។
ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។
ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែបន្ទាល់នោះពិតដែរ ព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅណាទេ។
ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។
ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។
បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។
ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ
លោកម៉ូសេនេះ ដែលគេបានបដិសេធមិនព្រមទទួល ដោយពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រម?"។ លោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាមេគ្រប់គ្រង និងជាអ្នករំដោះ ដោយសារដៃរបស់ទេវតា ដែលបានលេចឲ្យលោកឃើញក្នុងគុម្ពបន្លា។
មិនដែលមានហោរាណាម្នាក់កើតឡើងក្នុងស្រុកអ៊ីស្រាអែលដូចលោកម៉ូសេ ដែលព្រះយេហូវ៉ាស្គាល់ មុខទល់មុខឡើយ
កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។