ម៉ាថាយ 26:61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦61 ហើយនិយាយថា៖ «អ្នកនេះបាននិយាយថា "ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះចោល ហើយសង់ឡើងវិញបាន ក្នុងរវាងបីថ្ងៃ"»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល61 និយាយថា៖ “ម្នាក់នេះនិយាយថា: ‘ខ្ញុំអាចកម្ទេចព្រះវិហាររបស់ព្រះ ហើយសង់ឡើងវិញបានក្នុងបីថ្ងៃ’”។ សូមមើលជំពូកKhmer Christian Bible61 និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥61 ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤61 តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន សូមមើលជំពូកអាល់គីតាប61 ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។ សូមមើលជំពូក |
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។