Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:29 - អាល់គីតាប

29 យើង​ដឹង​ថា​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា​មែន។ រីឯ​អ្នក​នោះ​វិញ យើង​មិន​ដឹង​ថា​គាត់​មក​ពី​ណា​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យើង​ដឹង​ថា​ព្រះ​បាន​មានបន្ទូល​នឹង​ម៉ូសេ រីឯ​អ្នកនោះ​វិញ យើង​មិន​ដឹង​ថា​មក​ពីណា​ទេ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ព្រោះ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ពិត​មែន​ ប៉ុន្ដែ​អ្នក​នោះ​វិញ​ យើង​មិន​ដឹង​ថា​មកពី​ណា​ទេ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន តែ​អ្នក​នោះ យើង​មិន​ដឹង​ថា​មក​ពី​ណា​ទេ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 យើង​ដឹង​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន។ រីឯ​អ្នក​នោះ​វិញ យើង​មិន​ដឹង​ថា​គាត់​មក​ពី​ណា​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 យើង​ដឹង​ថា ព្រះ​បាន​មាន​បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

សូមមើលជំពូក ចម្លង




យ៉ូហាន 9:29
28 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ប្រាប់​គេ​ថា “ស្តេច​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ស្តេច​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ​ដោយ​សុខ‌សាន្ត”»។


ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្តេច​វិញ គេ​សួរ​គាត់​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្តេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​អ្នក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ណាពី​ជំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។


ទ្រង់​បង្ហាញ​ឲ្យ​ម៉ូសា ស្គាល់​គម្រោង‌ការ​របស់​ទ្រង់ ទ្រង់​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល ស្គាល់​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់។


ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​


នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​ម៉ូសា ហើយ​ច្រណែន​នឹង​ហារូន ដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​អុលឡោះ‌តាអាឡា


រីឯ​ខ្ញុំ​វិញ គេ​លែង​ចាត់​ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ខ្ញុំ។


ចូរ​នឹក​ដល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។


ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថាអុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!


ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។


ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ម៉ាស្ជិទ​របស់​អុលឡោះ​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។


គេ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ជូន​ស្តេច​អធិរាជ ហើយ​គាត់​អះ​អាង​ខ្លួន​ថា ជា​អាល់ម៉ា‌ហ្សៀស គឺ​ជា​ស្ដេច»។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ប៉ុន្ដែ ពេល​អាល់ម៉ា‌ហ្សៀស​មក​គ្មាន​នរណា​ដឹង​ថា គាត់​មក​ពី​ណា​ទេ។ រីឯ​អ្នក​នេះ​វិញ យើង​ដឹង​ហើយ​ថា គាត់​មក​ពី​ណា»។


ពេល​នោះ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ក្នុង​ម៉ាស្ជិទ អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ក៏​ប៉ុន្ដែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ អុលឡោះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អុលឡោះ​សំដែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខី‌ភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា​ហើយ​ទៅ​ណា​ឡើយ។


ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​អុលឡោះ​ទេ ដ្បិត​គាត់​ពុំ​គោរព​ហ៊ូកុំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​ដូច​ម្ដេច​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។


ពួក​ខាង​គណៈ​ផារីស៊ី​បាន​ហៅ​បុរស ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​អុលឡោះ​! យើង​ដឹង​ថា​អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។


បុរស​នោះ​និយាយ​តប​ទៅ​គេ​ថា៖ «លោក​នោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ តែ​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពី​ណា​ដូច្នេះ គួរ​ឲ្យ​ឆ្ងល់​ណាស់។


បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។


ប៉ុន្ដែ ដោយ​អុលឡោះ​ការ‌ពារ​ខ្ញុំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ខ្ញុំ​នៅ​តែ​ផ្ដល់​សក្ខី‌ភាព​អំពី​ទ្រង់ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ណាពី និង​ម៉ូសា បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ


ជន‌ជាតិ​អ៊ីស្រ‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​ម៉ូសា​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្ដែ អុលឡោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​ក្នុង​គុម្ពោត។


នៅ​ស្រុក​អ៊ីស្រ‌អែល​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់ ដូច​ម៉ូសា​ទេ គឺអុលឡោះ‌តាអាឡា​មាន​បន្ទូល​ជា​មួយ​គាត់ មុខ​ទល់​នឹង​មុខ។


នៅ​ជំនាន់​ដើម អុលឡោះ​មាន​បន្ទូល​មក​កាន់​បុព្វ​បុរស​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ណាពី។


គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​បុត្រា​នៃ​ទ្រង់។ ទ្រង់​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ទ្រង់​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​បុត្រា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម