Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​លោក​យេហ៊ូវ​ត្រឡប់​មក​ជួប​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក​វិញ មាន​ម្នាក់​សួរ​ថា៖ «តើ​កិច្ច‌ការ​ទាំង​អស់​ល្អ​ឬ​ទេ? ហេតុ​អ្វី​មនុស្ស​ចម្កួត​នេះ​មក​រក​លោក?» លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ស្គាល់អ្នក​នេះ និង​រឿង​របស់​គេ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចម្កួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បន្ទាប់​នោះ យេហ៊ូវ​ក៏​ចេញ​មក​ឯ​ពួក​មេ‌ទ័ព​របស់​ចៅហ្វាយ​លោក មាន​ម្នាក់​សួរ​ថា តើ​ស្រួល‌បួល​ទេ​ឬ​មនុស្ស​ចំកួត​នេះ​មក​រក​លោក​ធ្វើ​អី លោក​ឆ្លើយ​ថា លោក​រាល់​គ្នា​ស្គាល់​មនុស្ស​នោះ​នឹង​រឿង​គេ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្តេច​វិញ គេ​សួរ​គាត់​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្តេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​អ្នក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ណាពី​ជំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។


ពេល​នោះ កេហា‌ស៊ី​ក៏​ទៅ​តាម​ណាម៉ាន់ កាល​ណាម៉ាន់​ឃើញ​ម្នាក់​កំពុង​រត់​មក​តាម លោក​ក៏​ចុះ​ពី​រទេះ​ទៅ​ទទួល ហើយ​សួរ​ថា៖ «សុខ​សប្បាយ​ទាំង​អស់​គ្នា​ទេ​ឬ?»


ប៉ុន្តែ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «មិន​ពិត​ទេ សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក»។ លោក​ក៏​ប្រាប់​ថា៖ «អ្នក​នោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​នេះ​មួយៗ​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំង​ឯង​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ហើយ"»។


មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​អ្នក​ខាង​ព្រះបាទ​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​មួយ​ពួក​មក»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​តម្រូវ​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ជួប​នឹង​គេ​សួរ​ថា "តើ​មក​ដោយ​មេត្រី​ឬ?"»។


បន្ទាប់​មក ទ្រង់​ចាត់​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ អ្នក​នោះ​បាន​ទៅ​ដល់​ប្រាប់​គេ​ថា៖ «ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "តើ​មក​ដោយ​មេត្រី​ឬ?"» ហើយព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ជា​មួយ​សេចក្ដី​មេត្រី​នោះ? ចូរ​ទៅ​ជិះ​ពី​ក្រោយ​យើង​ទៅ»។


ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោកឲ្យចេញ​ពី​ពួក​បង‌ប្អូន​លោក នាំ​ទៅ​បន្ទប់​ខាង​ក្នុង


ពេល​ព្រះបាទ​យ៉ូរ៉ាម​ឃើញ​ព្រះបាទ​យេហ៊ូវ ទ្រង់​មាន​រាជ​ឱង្ការ​ថា៖ «យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ?» ព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​មាន​មេត្រី​ម្ដេច​បាន បើ​នៅ​មាន​អំពើ​ផិត​ក្បត់ និង​មន្ត​អាគម​របស់​យេសិ‌បិល ជា​មាតា​របស់​ព្រះ‌អង្គ​យ៉ាង​ច្រើន​ដូច​នេះ?»។


សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ ហើយ​យល់​ឃើញ​ថា នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។


ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។


ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ ឡប់​សតិ​ហើយ!" តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។


កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។


មាន​គ្នា​គេ​ជា​ច្រើន​និយាយ​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល ហើយ​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​គាត់?»


មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។


កាល​លោក​ប៉ុលកំពុង​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន លោក​ភេ‌ស្ទុស​ក៏​ឡើង​សំឡេង​កាត់​ថា៖ «ប៉ុល​អើយ អ្នក​វង្វេង​ស្មារតីហើយ អ្នក​រៀន​ជា​ច្រើន​ពេកបាន​ជា​អ្នក​វង្វេង​ស្មារតី​ដូច្នេះ!»


យើង​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​វិញ​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ យើង​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ខ្លាំង អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​អាប់​ឱន​កេរ្តិ៍​ឈ្មោះ។


ដ្បិត​ប្រសិន‌បើ​យើង​វង្វេង​ស្មារតី នោះ​យើង​វង្វេង​សម្រាប់​ព្រះ ហើយ​ប្រសិន‌បើ​យើង​មាន​គំនិត​ត្រឹម​ត្រូវ នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម