ពីរឆ្នាំក្រោយមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡុម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡុមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក
យ៉ូហាន 11:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវមិនយាងទៅមកដោយចេញមុខ ឲ្យពួកសាសន៍យូដាឃើញទៀតឡើយ គឺព្រះអង្គយាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិមួយហៅថា អេប្រាអិម ហើយគង់នៅទីនោះជាមួយពួកសិស្ស។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវលែងយាងដោយបើកចំហនៅក្នុងចំណោមជនជាតិយូដាទៀតឡើយ ប៉ុន្តែយាងចាកចេញពីទីនោះទៅជនបទជិតទីរហោស្ថាន ដល់ទីក្រុងមួយដែលគេហៅថាអេប្រាអិម ហើយស្នាក់នៅទីនោះជាមួយពួកសិស្ស។ Khmer Christian Bible ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសិស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។ អាល់គីតាប ហេតុដូច្នេះហើយបានជាអ៊ីសាមិនទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺអ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយអ៊ីសាស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស។ |
ពីរឆ្នាំក្រោយមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡុម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡុមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក
ព្រះបាទអ័ប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល និងភូមិនានានៅជុំវិញ ក្រុងយេសាណា និងភូមិនានានៅជុំវិញ និងក្រុងអេប្រុន ព្រមទាំងភូមិនានានៅជុំវិញដែរ
ព្រះអង្គយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជទឹកមុនដំបូង ហើយព្រះអង្គគង់នៅទីនោះ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបាននិយាយប្រាប់មនុស្សលោក នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។
ប៉ុន្តែ កាលប្អូនៗរបស់ព្រះអង្គឡើងទៅចូលរួមពិធីបុណ្យផុតហើយ ព្រះអង្គក៏យាងទៅដែរ តែមិនឲ្យអ្នកណាដឹងទេ គឺទៅដោយសម្ងាត់វិញ។
គ្មានអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន ហើយធ្វើការដោយលាក់កំបាំងនោះទេ បើបងធ្វើការទាំងនេះ សូមបងបង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ផង»។