Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ម្ដងទៀត ត្រង់​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​កាលពីមុន ហើយ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ជាន់​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អ៊ីសា​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​យ៉ះយ៉ា​ធ្លាប់​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​អ៊ីសា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:40
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​នេះ​កើត​មក​នៅ​ភូមិ​បេថា‌នី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។


ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។


ពួក​គេ​មក​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «រ៉ាប៊ី ម្នាក់​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​នោះ ឥឡូវ​នេះ គាត់​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក ហើយ​មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម