Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:54 - Khmer Christian Bible

54 ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

54 ដូច្នេះ ព្រះយេស៊ូវ​លែង​យាង​ដោយ​បើកចំហ​នៅក្នុងចំណោម​ជនជាតិយូដា​ទៀតឡើយ ប៉ុន្តែ​យាង​ចាកចេញ​ពីទីនោះ​ទៅ​ជនបទ​ជិត​ទីរហោស្ថាន ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​អេប្រាអិម ហើយ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​យាង​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះអង្គ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេប្រាអ៊ីម ហើយ​ព្រះអង្គ​ស្នាក់​នៅ​ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ហេតុ​នោះ​បាន​ជា​ព្រះ‌យេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រា‌អិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេ‌ប្រា‌អ៊ីម ហើយ​អ៊ីសា​ស្នាក់​នៅ ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:54
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


ប៉ុន្ដែ​ ក្រោយ​ពេល​ប្អូនៗ​របស់​ព្រះអង្គ​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​អស់​ ព្រះអង្គ​ក៏​យាង​ទៅ​ដែរ​ គឺ​ទៅ​ជា​សម្ងាត់​មិន​ឲ្យ​គេ​ដឹង​ឡើយ។​


ទោះ​យ៉ាងណា​ក្ដី​ ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើក​ចំហ​ដែរ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​


បើ​អ្នកណា​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ អ្នក​នោះ​មិន​ធ្វើ​អ្វី​ស្ងាត់​កំបាំង​ឡើយ​ ដូច្នេះ​បើ​បង​ធ្វើ​ការ​ទាំង​នេះ​មែន​ ចូរ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម