Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌បាទ​អ័ប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​ភូមិនានា​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ភូមិ​នានា​នៅ​ជុំ‌វិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​ភូមិ​នានា​នៅ​ជុំ‌វិញ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌បាទ​អប៊ី‌យ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អ័ប៊ីយ៉ា​ទ្រង់​ដេញ​តាម​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល នឹង​តំបន់​នៅ​ជុំវិញ ក្រុង​យេសាណា នឹង​តំបន់​នៅ​ជុំវិញ នឹង​ក្រុង​អេប្រុន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្តេច​អប៊ី‌យ៉ា​ដេញ​តាម​ស្តេច​យេរ៉ូ‌បោម ហើយ​ដណ្តើម​យក​បាន​ក្រុង​ខ្លះ​ពី​ស្តេច​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។


នៅ​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជម្នះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ


ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។


កាល​ស្ដេច​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ ជា​ទំនាយ​របស់​ហោរាអ័សារា កូន​អូដេឌ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយលុប​បំបាត់​អស់​ទាំងរូប​ព្រះ​ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​ថែវ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ។


ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព​ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រាអិម ជា​ទី​ក្រុង​ដែល​ព្រះបាទ​អេសា​បិតា​ទ្រង់​ចាប់​យក​បាន​ដែរ។


ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។


តែ​ឯ​អ្នក​រាល់​គ្នា​វិញ កុំ​នៅ​ទី​នោះ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវទៅ ត្រូវ​វាយ​ទ័ព​ជួរ​ក្រោយ​របស់​គេ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»


លោក​ចាប់​យក​ក្រុង​នោះ ស្តេច​របស់​គេ ព្រម​ទាំង​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ រួចប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​មនុស្ស​ទាំងប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រុន និង​ចំពោះ​ក្រុង​លិប‌ណា ព្រម​ទាំង​ស្តេចរបស់​គេ​ដែរ។


ឯ​ទី​ក្រុង​ទាំង​អស់​របស់​ស្តេច​ទាំង​នោះ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ លោក​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​ប្រហារ​គេ​ដោយ​មុខ​ដាវ ដោយ​បំផ្លាញ​គេ​ទាំង​ស្រុង ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


បន្ទាប់​មក ព្រំ​ប្រទល់​លាត​សន្ទឹង​ចាប់​ពី​កំពូល​ភ្នំ​នោះ ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ហើយ​ពី​ទី​នោះ​ទៅ​ដល់​ក្រុងនានានៃ​ភ្នំ​អេប្រុន រួច​បត់​តាម​បាឡា (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម)។


ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម