Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មនុស្ស​លោក នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ និង​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង‌តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ក្នុង​ម៉ាស្ជិទ ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:20
25 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ទូល‌បង្គំ​នឹង​ប្រកាសអំពី​ព្រះ‌នាម​ព្រះ‌អង្គ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​សរសើរ​តម្កើងព្រះ‌អង្គ នៅ​កណ្ដាល​ក្រុម​ជំនុំ ។


ទូល‌បង្គំ​បានប្រកាស​ដំណឹង ដ៏​រីករាយ​អំពី​ការ​រំដោះ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​បាន​ទប់​មាត់​ឡើយ។


យើង​មិន​បាន​ពោល​ដោយ​សម្ងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ យើង​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​យើង​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​យើង ព្រះ‌យេហូវ៉ា​នេះ យើង​និយាយ​តាម​សុចរិត យើង​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ»។


ចូរ​អ្នក​រាល់​គ្នា​ចូល​មក​ជិត​យើង ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​យើង​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​មក​ជា‌មួយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ។


ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ទី​រហោ‌ស្ថាន" នោះ​កុំ​ចេញ​ទៅ​ឡើយ។ បើ​គេ​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ក្នុង​បន្ទប់" នោះ​ក៏​កុំ​ជឿ​ឲ្យ​សោះ។


នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ


ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។


ព្រះ‌យេស៊ូវ​យាង​ទៅ​ពាស‌ពេញ​ក្នុង​ស្រុក​កាលីឡេ ព្រះ‌អង្គ​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ្យ ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា។


បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ទៅ​គ្រប់​ក្រុង គ្រប់​ភូមិ ទាំង​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ ហើយ​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ពី​ដំណើរ​នេះ​ជា​ចំហ។ ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដាច់​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​បន្ទោស​ព្រះ‌អង្គ។


ពេល​ថ្ងៃ ព្រះ‌អង្គ​តែង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ។


ព្រះ‌អង្គ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​គ្រប់​គ្នា។


ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​អស់​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទៅ គេ​សុទ្ធ​តែ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​កំពុង​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។


នៅ​ពាក់​កណ្តាល​ពេល​បុណ្យ​នោះ ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្តើម​បង្រៀន។


មើល៍! លោក​និយាយ​ដោយ​ចំហ តែ​គ្មាន​អ្នក​ណា​ថា​អ្វី​សោះ តើ​ពួក​នាម៉ឺន​ពិត​ជា​យល់​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ?


ដូច្នេះ កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង​ខ្លាំងៗ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឬ​ទេ? ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ព្រះ​ដែល​ចាត់​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់ ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។


គ្មាន​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​លាក់​កំបាំង​នោះ​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង»។


លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​យាង​ទៅ​ព្រះ‌វិហារ​ម្តង​ទៀត ហើយ​ប្រជា‌ជន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​គង់​ចុះ​បង្រៀន​គេ។


ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។


ដ្បិត​ព្រះ‌រាជា​ជ្រាបអំពីហេតុ‌ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​បាទ​ទូល​ស្ដេច​ដោយ​ក្លា‌ហាន ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ក្នុង​ចំណោម​ការ​ទាំង​នេះ គ្មាន​អ្វី​មួយ​លាក់​កំបាំង​នឹង​ស្ដេច​ទេ ដ្បិត​ហេតុ‌ការណ៍​នេះ​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​មួយ​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម