យ៉ូប 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា តើកាលណាខ្ញុំនឹងក្រោកឡើង? ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង អាល់គីតាប ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ |
នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទម្លុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរែះខ្ញុំ នោះមិនចេះសម្រាកទេ។
ទូលបង្គំទៅបាត់ ដូចជាស្រមោលនៅពេលល្ងាច ទូលបង្គំត្រូវគេរលាស់ចេញ ដូចជារលាស់កណ្តូប
ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។
៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។
ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្តចិត្តអើយ យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងអ្នកដោយត្បូងកណ្តៀង។
នៅពេលព្រឹក អ្នកនឹងពោលថា "ឱសូមឲ្យល្ងាចឆាប់មកដល់!" ហើយដល់ពេលល្ងាច នោះអ្នកនឹងពោលថា "ឱសូមឲ្យព្រឹកឆាប់មកដល់!" ព្រោះតែសេចក្ដីភិតភ័យនៅក្នុងចិត្តរបស់អ្នក ដែលនាំឲ្យអ្នកខ្លាច ហើយព្រោះតែការដែលភ្នែករបស់អ្នកនឹងឃើញ។