Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:4 - អាល់គីតាប

4 ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​ណា​ខ្ញុំ​ទៅ​ដេក ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង? ប៉ុន្តែ ពេល​យប់​ពន្យា​កាន់​តែ​យូរ ខ្ញុំ​ក៏​ចេះ​តែ​ប្រះ​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​ណា​ខ្ញុំ​ទៅ​ដេក នោះ​ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​នឹង​ដល់​វេលា​ក្រោក​ឡើង កាល​ណា​ហ្ន៎​បាន​វេលា​យប់​នឹង​អស់​ទៅ ខ្ញុំ​ក៏​ចេះ​តែ​ប្លាក់​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ​ឡើង

សូមមើលជំពូក ចម្លង




យ៉ូប 7:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្តាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ ទទួល​ទាន​ដំណេក​មិន​លក់​សោះ ខ្ញុំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។


មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃ ហើយ​ពេល​ងងឹត​ចូល​មក​ដល់ ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។


ក្រុង​ដ៏​សែន​វេទនា​អើយ! អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សំរាល​ទុក្ខ​អ្នក​ទេ។ ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត មក​សង់​អ្នក​ឡើង​វិញ យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អុលឡោះ‌តាអាឡា ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ទ្រង់​ជាង​អ្នក​យាម រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។


ខ្ញុំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កំចាត់​ខ្ញុំ​ដូច​កំចាត់​សត្វ​ល្អិត។


ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ខ្ញុំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។


នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំ ឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម