Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ ដោយ​សំណោក​របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ខ្ញុំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 6:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្អប់​ខ្ពើម​នឹង​ជីវិត​របស់​ខ្ញុំណាស់ ខ្ញុំ​នឹង​ឲ្យ​តម្អូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត


ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ


«នៅ​ថ្ងៃ​នេះ ពាក្យ​តម្អូញ​របស់​ខ្ញុំ ជា​សេចក្ដី​ជូរ​ល្វីង ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​ខ្ញុំ ដោយ​ព្រោះ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ។


ខ្ញុំ​ក៏​ទទួល​រង​ទុក្ខ​វេទនា​ជា​ច្រើន​ខែ ហើយ​ក៏​នឿយ​ហត់​រាល់​តែ​យប់​ដូច្នោះ​ដែរ។


មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!»


៙ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​ចិត្ត​ប៉ង​ប្រាថ្នា របស់​ទូល‌បង្គំ​ហើយ សំឡេង​ថ្ងូរ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។


ទាំង​ថ្ងៃ​ទាំង​យប់ ខ្ញុំ​មាន​តែ​ទឹក​ភ្នែក​ជា​អាហារ គេ​ពោល​មក​ខ្ញុំ​ជាប់​ជានិច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»


ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។


តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ទី​ហិន​វិនាស​កើត​ឬ?


ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។


ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ព្រះ‌អង្គ​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ព្រះ‌អង្គ​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​មិន​បាន​ឡើយ។


អ្នក​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា៖ សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទម្ងន់។


ព្រោះ​ហេតុ‌ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ទឹកភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កម្សាន្ត​ចិត្ត ដែល​គួរ​មក​លំ‌ហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។


នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។


ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។


រួច​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ​ទាំង​យំ ហើយ​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ចាក់​ប្រេង​ក្រអូប​លាប​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម