តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
យ៉ូប 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើកម្លាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត? តើចុងបំផុតខ្ញុំនឹងទៅជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់ អាល់គីតាប ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ |
តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់អស់ហើយផង។
បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបាន ស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
ចំណែកខ្ញុំ តើតម្អូញខ្ញុំបានតម្រង់ដល់មនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអន់ចិត្ត?
៙ ព្រះអង្គបានបំបាក់កម្លាំងខ្ញុំនៅកណ្ដាលទី ព្រះអង្គបានបង្រួញថ្ងៃអាយុរបស់ខ្ញុំ។
«ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា!
មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់