យ៉ូប 39:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងឬ ដែលឲ្យសេះមានកម្លាំង? តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់ ដែលរលាស់ដោយខ្យល់? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់ អាល់គីតាប តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា? |
តើឯងឬ ដែលធ្វើឲ្យវា អាចលោតដូចជាកណ្តូប? ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច
វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា "ហេះហេ" វាស្រងក្លិនចម្បាំងពីចម្ងាយ ក៏ស្គាល់សម្រែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គធំអស្ចារ្យណាស់ ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង និងតេជានុភាព
សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង របស់វាបានដែរ។
ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។
យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។