ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
យ៉ូប 39:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកំឡាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ អាល់គីតាប តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ? |
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។
ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។
គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា
នេះជាទំនាយអំពីសត្វនៅតំបន់ណេកិប។ គេផ្ទុកទ្រព្យសម្បត្តិរបស់គេនៅលើខ្នងលា ហើយផ្ទុកសម្បត្តិរបស់គេនៅលើបូកសត្វអូដ្ឋ ដឹកកាត់ស្រុកដែលមានទុក្ខលំបាក និងថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក និងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលគ្មានប្រយោជន៍ដល់គេសោះ។
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។
ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។