Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក គេ​បាន​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ពួកគេ​ក៏​លើក​ស្រូវ​ដាក់​លើ​លា​របស់ពួកគេ ហើយ​ចេញដំណើរ​ពី​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​នេះ​សិន ហើយ​អ្នក​ឯ​ទៀត​ៗ​ត្រូវ​យក​ស្រូវ​ទៅ​ឲ្យ​អ្នក​ផ្ទះ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ


រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។


លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​បំ​ពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​របស់​គេ ចូល​ទៅ​ក្នុង​បាវ​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ទៀត​ផង។ ការ​នេះ​ក៏​បាន​ធ្វើ​សម្រេច​ដល់​ពួក‌គេ​ដូច្នោះ។


លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។


តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម