យ៉ូប 39:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ យកទៅលានបោកបែន ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។ សូមមើលជំពូកអាល់គីតាប12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ យកទៅលានបោកបែន ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ? សូមមើលជំពូក |
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ