យ៉ូប 37:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់កួចបក់មកពីទិសខាងត្បូង ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង អាល់គីតាប ខ្យល់កួចបក់មកពីទិសខាងត្បូង ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។ |
ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
ព្រះអង្គបោះទឹកកករបស់ព្រះអង្គមកជាដុំៗ តើអ្នកណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ របស់ព្រះអង្គបាន?
ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។ ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់តំបន់ណេកិបដែរ
គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។