ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
យ៉ូប 33:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ ដោយពោលថា "ព្រះអង្គមិនឆ្លើយតប នឹងពាក្យណាមួយរបស់មនុស្ស" ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា ព្រះអង្គមិនឆ្លើយតបនឹងពាក្យ របស់លោកដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ អាល់គីតាប ហេតុអ្វីបានជាអ្នកចោទប្រកាន់ទ្រង់ថា ទ្រង់មិនឆ្លើយតបនឹងពាក្យ របស់អ្នកដូច្នេះ? |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
បានជាព្រះអង្គស៊ើបសួររកអំពើទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
តើអ្នកអាចស្វែងយល់ ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ? តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា បានឬ?
«ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។
បើព្រះអង្គចាប់យកទៅ តើអ្នកណានឹងឃាត់ព្រះអង្គបាន តើអ្នកណានឹងហ៊ានទូលសួរព្រះអង្គថា "តើព្រះអង្គធ្វើអ្វីនោះ"។
ដូច្នេះ តើឲ្យខ្ញុំទូលឆ្លើយដល់ព្រះអង្គដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលដល់ព្រះអង្គ?
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។
នែ៎ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់ សម្រាប់ចាប់អ្នក ហើយអ្នកត្រូវជាប់ដែរ អ្នកមិនបានដឹងខ្លួនសោះ គឺបានរកអ្នកឃើញ ហើយចាប់បាន ពីព្រោះអ្នកបានតយុទ្ធនឹងព្រះយេហូវ៉ា
តើចិត្តអ្នកនឹងធន់នៅបាន ហើយដៃអ្នកនឹងមានកម្លាំង នៅថ្ងៃដែលយើងធ្វើទោសដល់អ្នកបានឬ? យើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងអ្វីដែលជារបស់ខ្ញុំ តាមបំណងចិត្តរបស់ខ្ញុំទេឬ? ឬមួយអ្នកច្រណែនព្រោះតែខ្ញុំមានចិត្តសប្បុរស?"
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ។
តែប្រសិនបើមកពីព្រះវិញ នោះបងប្អូនពុំអាចនឹងបំផ្លាញគេបានទេ ក្រែងបងប្អូនជាប់ទោសជាអ្នកប្រឆាំងនឹងព្រះ!» ដូច្នេះ គេក៏យល់ព្រមតាមគំនិតរបស់លោក
ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ?
ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ?
សេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា តែសេចក្ដីដែលបានបើកសម្ដែងមក នោះស្រេចនៅយើងរាល់គ្នា និងកូនចៅរបស់យើងជារៀងរហូត ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ»។